ថ្ងៃសីល ប្រចាំខែ [គំរូ]
សូមពុទ្ធបរិស័ទចូលរួមរក្សាសីល នៅថ្ងៃសីលប្រចាំខែនេះ។
ជើងគួន · ជើងគួន · សំរោង · តាកែវ
វត្តធម្មធារ ជើងគួន
ព្រះចៅអធិការទី៤ ព្រះតេជគុណ បញ្ញាបទីបោ ផែង បួន អតីតចៅអធិការ ជំនាន់ទី៤ ព្រះតេជគុណ ផែន បួន ប្រសូត្រនៅ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស២៤៣៧ ត្រូវនឹង គ.ស១៨៧៧ ជាកូន លោកតា ផែន យាយ ជ្រាប នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។ មានបងប្អូនចំនួន៤នាក់ ១. ផែន បួន ភេទប្រុស ២. ផែន ប៊ុន ភេទប្រុស ៣. ផែន នុត ភេទប្រុស ៤. ផែន នេត្រ ភេទប្រុស កុមារ ផែន បួន អាយុបាន១៣ឆ្នាំ ឪពុកមយកមកផ្ញើរព្រះតេជគុណចៅអធិការ វត្តជើងគួន ព្រះនាម សេក ជីន ដើម្បីរៀនសូត្របានបួសជាសាមណេរ អាយុគ្រប់២១ឆ្នាំ ឧបសម្បទាជាភិក្ខុ នៅព័ទ្ធសីមាវត្តជើងគួនក្នុងសំណាក់ព្រះឧបជ្ឈាយ៍ សេក ជីន ហើយបានទទួលនាមបញ្ញត្តិថា បញ្ញាបទីបោ ។ នៅឆ្នាំ១៩១០ ព្រះតេជគុណ សេក ជីន លាចាកសិក្ខាបទ តាមប្រសាសន៍របស់ព្រឹទ្ធាចារ្យជាច្រើនរូប ប្រាបថាប្រាប់ថាព្រះតេជគុណ ផែន បួន គ្រប់គ្រងវត្តជាចៅអធិការ ពីពេលនោះមក ។ តាមឯកសារតម្កល់នៅបណ្ណសារដ្ឋានជាតិថា ព្រះពុទ្ធវង្សនិមន្តចុះមក ខេត្តទ្រាំង ខេត្តបាទី(តាកែវ) នៅឆ្នាំ១៩១៤ ដើម្បីពិនិត្យមើលការសិក្សាតាមវត្ត ។ ពេលនោះវត្តជើងគួនព្រះចៅងធិការព្រះនាម បួន អាយុ៣៧ឆ្នាំ មានគ្រូបង្រៀន១រូប ឈ្មោះ ម៉េត បង្រៀនសាមណេរ២អង្គ កុមារ២នាក់ រៀននៅសាលាវត្តជើងគួន ។ នៅដើមឆ្នាំ១៩១៧ ព្រះតេជគុណ បញ្ញាបទីបោ ផែង បួន សុំលាចាកសិក្ខាបទព្រោះអស់ និស្ស័យក្នុងការសាងផ្នួសក្នុងជន្មាយុ៤០ឆ្នាំ ។ ព្រះចៅអធិការទី៥ ព្រះតេជគុណ ព្រហ្មត្ថេរ ម៉ែន យិន អតីតចៅអធិការជំនាន់ទី៥ ព្រះតេជគុណ ព្រហ្មត្ថេរ ម៉ែន យិន ប្រសូត្រ នៅឆ្នាំវក ចត្វាស័ក ព.ស២៤១៥ ត្រូវនឹង គ.ស១៨៧១ ជាកូនលោកតា ម៉ែន យាយ នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តកែវ ។ មានបងប្អូនចំនួន៤នាក់ ១. ម៉ែន ជិន ភេទប្រុស ២. ម៉ែន យិន ភេទប្រុស ៣. ម៉ែន អ៊ូង ភេទប្រុស ៤. ម៉ែន ប្រិច ភេទស្រី កុមារ ម៉ែន យិន មានអាយុ១២ឆ្នាំ ឪពុកម្ដាយ យកមកផ្ញើរឲ្យសិក្សារៀនសូត្របួសជាសាមណេរ និងឧបសម្បទាជាភិក្ខុ នៅវត្តជើងគួន ក្នុងសំណាក់ព្រះតេជគុណចៅអធិការ សេក ជីន ជាព្រះឧបជ្ឈាយ៍ ទទួលបាននាមបញ្ញាត្តិថា ព្រហ្មត្ថេរ វត្តជើងគួន ។ នៅឆ្នាំ១៩១៧ ព្រះតេជគុណ ព្រហ្មត្ថេរ ម៉ែន យិន បានទទួលឋានៈជាព្រះចៅអធិការវត្តជើងគួន។ តាមឯកសារតម្កល់នៅបណ្ណសារដ្ឋានជាតិបានបញ្ជាក់ថា ព្រះពុទ្ធវង្ស អុឹង ទេពម៉ី និងលោកគ្រូអាចារ្យ ង៉ែត ហ៊ឹម បានចុះមកពិនិត្យសាលារៀននៅតាមវត្តក្នុងខេត្តបាទី(តាកែវ) ឃើញវត្តជើងគួនជំនាន់ព្រះចៅអធិការ ម៉ែន យិន មានគ្រូបង្រៀន១អង្គ ព្រះនាម នេត្រ(ផែន នេត្រ) បង្រៀនសាមណេរ៨អង្គ កុមារ១៣នាក់ នៅវត្តជើងគួន ។ នៅឆ្នាំ១៩២៣ ព្រះតេជគុណ ម៉ែន យិន សុំលាចាកសិក្ខាបទមកជាគ្រហស្ថវិញក្នុងជន្មាយុ៥២ឆ្នាំ ព្រោះអស់និស្ស័យក្នុងការសាងផ្នួស ។ ព្រះចៅអធិការទី៦ ព្រះតេជគុណ សុវណ្ណត្ថេរោ ផែង នេត្រា ចៅអធិការជំនាន់ទី៦ ព្រះតេជគុណ ផែង នេត្រា ប្រសូតនៅ គ.ស ១៨៨៣ ជាកូនពៅរបស់លោកតា ផែង យាយ ជ្រាប នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ មានបងប្អូនចំនួន៤នាក់គឺ៖ ១. ផែង បួន ភេទប្រុស ២. ផែង ប៊ុត ភេទប្រុស ៣. ផែង នុត ភេទប្រុស ៤. ផែង នេត្រ ភេទប្រុស កុមារ ផែង នេត្រ អាយុ ១២ឆ្នាំឪពុកម្តាយបានយកទៅផ្ញើព្រះតេជគុណ សេក ជីនដើម្បីសិក្សារៀនសូត្រ និងបួសជាសាមណេរក្នុងព្រះពុទ្ធសាសនា។ សាមណេរ ផែង នេត្រា អាយុ ២១ឆ្នាំ បានចូលសុំឧបសម្បទាជាភិក្ខុក្នុងព័ទ្ធសីមាវត្តជើងគួនដែលមានព្រះតេជគុណសេកជីនជាព្រះឧបជ្ឈាយ័ព្រះតេជគុណផែងបួន និងព្រះតេជគុណ ម៉៉ែន យិន ជាឧបសម្បទាចារ្យ ព្រះឧបជ្ឈាយ៍ឲ្យនាមប្បញ្ញាត្តិថា សុវណ្ណត្ថេរោ។ ព្រះតេជគុណ ផែង នេត្រាជាគ្រូបង្រៀនសាមណេរនិងកុមារនៅសាលាវត្តជើងគួន។ នៅឆ្នាំ ១៩២៣ ព្រះតេជគុណ ប៉ែន យិនបានលាចាកសិក្ខាបទទៅព្រះតេជគុណផែង នេត្រាឡើងឋានៈជាចៅអធិការវត្តជើងគួន នៅឆ្នាំ ១៩២៦ ព្រះតេជគុណ ផែង នេត្រាសុំលាចាកសិក្ខាបទមកជាគ្រហស្ថវិញតាមឧបនិស្ស័យផ្នួស។ ព្រះចៅអធិការទី៧ ព្រះតេជគុណវិរិយធម្មោ ជុម្ម ឱម (អូម) អតីតចៅអធិការជំនាន់ទី៧ ព្រះតេជគុណ ជុម្ម ឱម (អូម) ប្រសូតនៅ គ.ស ១៨៤០ ជាកូនលោកតា អ៊ុម យាយ ប៉ុន នៅភូមជើង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ ព្រះថេរៈអង្គនេះចូលសាងព្រះផ្នួសក្នុងបច្ឆីមវ័យគឺជន្មាយា ៦០ឆ្នាំដោយមានសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា។ ពេលឧបសម្បទារួចព្រះអង្កខិតខំសិក្សាព្រះធម៌ព្រះវិស័យពិសេសគឺសមថៈវិបស្សនាក្មដ្ឋានដែលជាធម៌ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ នៅឆ្នាំ ១៩២៦ ព្រះតេជគុណ ផែង នេត្រា លាចាសិក្ខាបទទៅមិនមានភិក្ខុអង្គណាចាស់ជាងព្រះថេរៈ ជុម្ម ឧិមទេដូច្នេះតួនាទីចៅអធិការត្រូវបានមកព្រះតេជគុណ ជុម្ម ឱម ក្នុងវិស័យជរាទៅហើយ ព្រោះពុទ្ធបរិស័ទពេញចិត្តនិងព្រះថេរៈអង្គនេះដែលប្រកបដោយគុណធម៌និងចរិយាធម៌ ។ នៅថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ១៩៣៣ ព្រះតេជគុណ ជុម្ម ឱម ព្រះអនិច្ចធម្ម យ៉ាងស្ងប់ស្ងាមតាមព្រះកម្មដ្ឋានក្នុងព្រះជម្មាយុ៩៣ព្រះវស្សា ។ ព្រះសពត្រូវបានបូជាដោយភ្នំយោងក្បាច់ដើមចេកចំរុះផ្កាឈើគ្រប់ពណ៌តម្កល់ទុក៣យប់គម្រប់៤ថ្ងៃទើបបូជាដោយព្រះអគ្គី។ ក្រោយមកបានកសាងព្រះស្តូកមួយ នៅជ្រុងអគ្នេយ៍នៃព្រះវិហាដើម្បីតម្កល់អដ្និធាតុព្រះសព។ បច្ចុប្បន្ននេះព្រះស្ដូបនេះត្រូវបានបាក់បែកខូចខាតអស់ព្រោះកន្លែងនេះជាទីតាំងសង្គ្រាម ។ ព្រះចៅអធិការទី៨ ព្រះតេជគុណ ឯ ស៊ន ប្រសូត្រនៅឆ្នាំចនព្វស័ក ព.ស ២៤៣១ ត្រូវនឹងគ.ស១៨៨៧ ជាកូន លោកតា ខៀវ ឯ លោកយាយ ទិន្ន នៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មានបងប្អូនចំនួន៤នាក់. ១. ឯ ស៊ន ភេទប្រុស ២. ឯ ថុំ ភេទប្រុស ៣. ឯ ទូច ភេទប្រុស ៤. ឯ យុន ភេទស្រី អាយុ ១៩ឆ្នាំ ចូលសាងបព្វជ្ជា ព្រះជន្ម ២១ឆ្នាំ សុំឧបសម្បទា ជាភិក្ខុភាវៈនៅថ្ងៃចន្ទ១រោចខែពិសាខ ឆ្នាំ មមែ នព្វស័ក ព.ស ២៤៥២ ត្រូវនឹងគ.ស ១៩០៨ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ នន្ទត្ថេ និងព្រះតេជគុណ សុវណ្ណបញ្ញា និងព្រះតេជគុណ សុវណ្ណត្ថេរជាឧបសម្បទាចារ្យ ព្រះឧបជ្ឈាយ៍ឱ្យនាមប្បញ្ញតិថា ចន្ទសរ។ ព្រះតេជគុណ ឯ ស៊ន បានទទួលឋានៈជាគ្រូសូត្រស្ដាំ។ នៅថ្ងៃទី២៦ ខែវិច្ឆការ ឆ្នាំ១៩៣៣ ព្រះតេជគុណ ជុម្ម ឱម (អូម) អនិច្ចធម្មទៅ ព្រះតេគុណ ឯ ស៊ន ត្រូវទទួលឋានៈជាចៅអធិការ។ សញ្ញាបត្រលេខ ១៦ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៣៤ តាំងលោកគ្រ ឯ ស៊ ជា ចៅអធិការ វត្តជើងគួន ព្រះតេជគុណ វិរិយបណ្ឌិតោ ខ្លម ម៉ាន្ទ ជាគ្រូសូត្រស្ដាំព្រះតេជគុណ ឌី បុិច សុធម្មសរ ជាគ្រូសូត្រឆ្វេង។ ព្រះចៅអធិការ ឯ ស៊ន បានកសាង សមិទ្ធក្នុងវត្ត មានកុដិឈើ សាលាធម្មសភាឈើនិងសមិទ្ធផ្សេងៗ ទៀត។ លុះដល់ព្រះជន្ម ៥២ ឆ្នាំវស្សា ៣១ព្រះតេជគុណ ឯ ស៊ន សុំលាចាកសិក្ខាបទដោយអស់និស្ស័យផ្នួសក្នុងព្រះពុទ្ធសាសនា។ ព្រះចៅអធិការវត្តទី៩ ព្រះតេជគុណវិរិយបណ្ឌិតោ ខ្លម ម៉ាន្ទ អតីតចៅអធិការជំនាន់ទី៩ ព្រះតេជគុណវិរិយបណ្ឌិតោ ខ្លម ម៉ាន្ទ ប្រសូតនៅគ.ស ១៩០១ ជាកូនច្បងក្នុងត្រកូល បិតានាម ខ្លម មាតានាម ភ្ញៀវ នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ មានបងប្អូនចំនួន៧នាក់គឺ៖ ខ្លម ម៉ាន្ទ ភេទប្រុស ខ្លម នុត ភេទប្រុស ខ្លម មុត ភេទប្រុស ខ្លម អឿ ភេទប្រុស ខ្លម សឿ ភេទប្រុស ខ្លម អ៊ូច ភេទស្រី ខ្លម អ៊ុត ភេទស្រី កុមារ ខ្លម ម៉ាន្ទ សិក្សារៀនសូត្រ និងបួសជាសាមណេរក្នុងសំណាក់ព្រះតេជគុណ ជុម្ម ឱម ជាចៅអធិការវត្តជើងគួន។ អាយុ២១ឆ្នាំ ចូលឧបសម្បទាក្នុងសំណាក់ឧបជ្ឈាយ៍ ជុម្ម ឱមដដែលទទួលបាននាមបញ្ញតិថាវិរិយបណ្ឌិតោ។ នៅដើមឆ្នាំ១៩៣៨ព្រះចៅអធិការឯស៊នលាចាកសិក្ខាបទទៅឋានៈចៅអធិការបានផ្ទេរមកប្រគេនព្រះតេជគុន ខ្លម ម៉ាន្ទ ដើម្បីដឹកនាំពុទ្ធបរិស័ទកសាងវត្តជើងគួនបន្តទៀត។ នៅឆ្នាំ ១៩៤៨ ព្រះតេជគុណ វិរិយបណ្ឌិតោ ខ្លម ម៉ាន្ទ សុំលាចាកសិក្ខាបទទៅជាគ្រហស្ថវិញ ក្នុងជន្មាយុ ៤៧ឆ្នាំ។ ព្រះចៅអធិការវត្តទី១០ ព្រះតេជគុណសុធម្មត្ថេរ ហ៊ាន ចេង អតីតចៅអធិការជំនាន់ទី១០ ព្រះតេជគុណ ហ៊ាន ចេង ប្រសូតនៅឆ្នាំរកា ឯកស័ក ព.ស ២៤៥៣ ត្រូវនឹងគ.ស ១៩០៩ ជាកូនប្រុសច្បង លោកតា ង៉ែត ហ៊ាន លោកយាយ មិន នៅភូមិជើងគួន ឃុំជោះងគួន ស្រុកសំរោង ខេត្តតាកែវ។ មានបថប្អូនចំនួន៥នាក់គឺ៖ ហ៊ាន ចេង ភេទប្រុស ហ៊ាន ឆេង ភេទប្រុស ហ៊ាន ឈា ភេទប្រុស ហ៊ាន ស្រ៊ុន ភេទស្រី ហ៊ាន ស្រ៊ិន ភេទស្រី កុមារហ៊ាន ចេងឪពុកម្តាយយកមកធ្វើឲ្យរៀនសូត្រនៅវត្តជើងគួន និងបួសជាសាមណេរ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ផែង នេត្រ ជាចៅអធិការ ។លុះព្រះជន្មគ្រប់២១ឆ្នាំ សាមណេរហ៊ាន ចេង បានចូលសុំឧបសម្បទាក្នុងសំណាក់ព្រះតេជគុណ ជុម្ម ឱម ជាព្រះឧបជ្ឈាយ៍. ព្រះតេជគុណ ឯ ស៊ន និងព្រះតេជគុណ ខ្លម ម៉ាន្ទ ជាឧបសម្បទាចារ្យ ព្រះឧបជ្ឈាយ៍ឱ្យនាមប្បញ្ញត្តិថា សុធត្ថេរ។ ភិក្ខុ ហ៊ាន ចេង ខិតខំសិក្សាព្រះធម៌សូត្របាលីប្រែ បាតិមោក្ខចាំរត់ម៉ាត់ទទេរនិងចេះចំលាក់ក្បាច់ដើមចេកយ៉ាងស្អាត អត្តចរិតល្អ បន្តែកាចបន្តិច។ ក្រោយពីព្រះតេជគុណ ខ្លម ម៉ាន្ទ លាចាកសក្ខាបទទៅ ការងារគ្រប់គ្រងវត្តជាចៅអធិការត្រូវបានមកតេគុណ ហ៊ាន ចេង ដែលមានកំណត់ហេតុនៅក្នុងសៀវភៅកម្ពុជាសុរិយាលេខ ២៧ ភាគ២ របស់ពុទ្ធសាសនាបណ្ឌិតកត់ត្រាទុកជាសញ្ញាបត្រលេខ ៩៤០ ចុះថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ឯកស័ក ព.ស ២៤៩២ ត្រូវនឹងថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩៤៩ តាងលោកគ្រូ ហ៊ាន ចេង នាមឆាយាសុធម្មត្ថេរ កើតឆ្នាំរកា អាយុ៤១ឆ្នា បួសបាន១៩វស្សា ជាចៅអធិការវត្តជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ ជំនាន់ព្រះតេជគុណ ហ៊ាន ចេង បង្កើតឲ្យមានសាលាបឋមសិក្សានិងចាក់គ្រឹះកសាងព្រះវិហា។ល។ និងបានទទួលគោរម្យងារវត្តធម្មធារ។ នៅឆ្នាំ ១៩៦២ ក្នុងព្រះជន្ម ៥៤ ព្រះវស្សា ព្រះតេជគុណ ហ៊ាន ចេង សុំលាចាកសិក្ខាបទ ព្រោះអស់និស្ស័យក្នុងព្រះផ្នួស។ ព្រះចៅអធិការទី១៣ ព្រះតេជគុណ សង្ឃេត្ថេរោ ឡាច សៀក អតីតប្រធានសង្ឃជំនាន់ទី១៣ ព្រះតេជគុណ ឡាច សៀក ប្រសូតត្រនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ១៩៥១ ត្រូវនឹងឆ្នាំរោងថ្ងៃឡើងស័ក ជាកូនប្រុសច្បងក្នុងត្រកូល ឪពុកឈ្នោះ ឡាច ឈាង ម្ដាយឈ្មោះ នូ សៀម នៅភូមិត្រពាំងវិហារ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។ មានបងប្អូនចំនួន៦នាក់គឺ ១. ឡាច សៀក ភេទប្រុស ២. ឡាច សៀ ភេទប្រុស ៣. ឡាច ស៊ីម ភេទស្រី ៤. ឡាច ភួង ភេទប្រុស ៥. ឡាច ផល្លី ភេ
សូមពុទ្ធបរិស័ទចូលរួមរក្សាសីល នៅថ្ងៃសីលប្រចាំខែនេះ។
សូមនិមន្តព្រះសង្ឃ ថ្ងៃចន្ទ ១៤-១៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៦